ដំណាក់កាលបន្ទាប់ពីការសម្រាលកូនតាមទ្វារមាស
នៅមន្ទីរពេទ្យ
អ្នកនឹងត្រូវបានណែនាំឲ្យសម្រាកលើគ្រែមួយរយៈ ដើម្បីឲ្យមានកម្លាំងឡើងវិញ។ នៅពេលនោះ គ្រូពេទ្យនឹងប្រាប់ឲ្យអ្នកឲ្យក្រោក និងដើរភ្លាមៗ ដើម្បីការពារការកកឈាមពីក្នុងសរសៃឈាមរបស់អ្នក។ ចាប់ផ្តើមបំបៅដោះកូនក្នុងរយៈពេលមួយម៉ោងដំបូងបន្ទាប់ពីសម្រាល។ សម្ពាធឈាម និងជីពចររបស់អ្នកនឹងត្រូវបានពិនិត្យតាមដានជាប្រចាំ រហូតដល់អ្នកចេញពីមន្ទីរពេទ្យ។
មុនពេលអ្នកចេញពីមន្ទីរពេទ្យ
មុនពេលអ្នកចេញពីមន្ទីរពេទ្យ ត្រូវសាកសួរវេជ្ជបណ្ឌិត ឬគ្រូពេទ្យអំពី ៖
ការត្រឡប់មកផ្ទះ
បន្ទាប់ពីអ្នកត្រឡប់មកដល់ផ្ទះជាមួយកូនរបស់អ្នក អ្នកត្រូវប្រាកដថា ៖
ការត្រឡប់មកសភាពដើម ៖ ការប្រែប្រួលស្បូន
នៅពេលស្បូនរបស់អ្នកត្រឡប់មកស្ថានភាពដើមវិញ វានឹងរួមតូចបន្តិចម្ដងៗមកទំហំធម្មតាវិញក្នុងរយៈពេល១៤ថ្ងៃ។ វេជ្ជបណ្ឌិតរបស់អ្នកនឹងលែងមើលដឹងតាមរយៈផ្នែកខាងក្រៅនៃពោះរបស់អ្នកទៀតហើយ។ អ្នកនឹងមានការធ្លាក់ឈាមដែលមានពណ៌ក្រហមថ្លាពីផ្លូវទ្វារមាសរបស់អ្នក ដែលវានឹងមានការផ្លាស់ប្តូរបន្តិចម្ដងៗទៅជាពណ៌ត្នោតថ្លា បន្ទាប់មកពណ៌លឿង នៅក្នុងរយៈពេល ១០ ទៅ១៤ថ្ងៃក្រោយ។ បន្ទាប់មកអ្នកអាចមានរដូវដូចធម្មតាវិញហើយ។
រូបមន្តបង្កើតឡើងតាមបែបវិទ្យាសាស្រ្តជំនួយសុខភាពក្រពះ ពោះវៀន និងពង្រឹងប្រព័ន្ធភាពស៊ាំ